ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០០កន្លែង សិក្សានៅវិទ្យាស្ថានអាហ្កា


ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០០កន្លែង ដល់សិស្ស-និស្សិតមកពីទូទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅវិទ្យាស្ថានអាហ្កា។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានបញ្ជាក់ថា អាហារូបករណ៍ទាំង ១០០កន្លែងនោះរួមមាន ៖ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ដែលសិក្សាលើជំនាញគណនេយ្យ ទីផ្សារ គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ភាសាអង់គ្លេស និងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។

បើតាមសេចក្តីជូនដំណឹងដដែល សម្រាប់ការចូលរៀននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានអាហ្កា អគារលេខ ៥៨០Eo ភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទូរសព្ទលេខ ០៩៦ ៥៣៤ ៨៩០៣។