តើខែលការពារមីសស៊ីល Iron Dome របស់អ៊ីស្រាអែល ខ្លាំងប៉ុណ្ណា?


 នៅពេលដែលគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់បានធ្លាក់មកលើប្រទេសអ៊ីស្រាអែល ប្រទេសនេះបាននឹងកំពុងពឹងផ្អែកលើប្រព័ន្ធ Iron Dome ម្តងទៀតដើម្បីការពារពលរដ្ឋរបស់ខ្លួន។

ក្រុមអ្នកវិភាគបាននិយាយថា ប្រព័ន្ធការពារកាំជ្រួច គឺជាឧបករណ៍ដ៏សំខាន់បំផុតមួយនៅក្នុងឃ្លាំងអាវុធរបស់ប្រទេសអ៊ីស្រាអែល ហើយបានជួយសង្គ្រោះជីវិតជនស៊ីវិលរាប់មិនអស់ ជុំវិញជម្លោះផ្សេងៗក្នុងទសវត្សរ៍ចុងក្រោយនេះ។ វាមានប្រសិទ្ធភាពខ្ពស់។ កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថា ប្រព័ន្ធនេះមានអត្រាជោគជ័យ 95.6% ក្នុងអំឡុងពេលការបាញ់គ្រាប់រ៉ុក្កែតដែលបាញ់ដោយក្រុមជីហាតអ៊ីស្លាមកាលពីខែឧសភា។

ការអភិវឌ្ឍន៍នៅលើ Iron Dome បានចាប់ផ្តើមដំបូងក្នុងឆ្នាំ 2007។ បន្ទាប់ពីការធ្វើតេស្តក្នុងឆ្នាំ 2008 និង 2009 Iron Dome ដំបូងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ 2011។ ប្រព័ន្ធនេះត្រូវបានធ្វើឱ្យប្រសើរឡើងជាច្រើនដងចាប់តាំងពីពេលនោះមក។

Iron Dome ត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់គ្រាប់ដែលហោះចូលមក។ វាត្រូវបានបំពាក់ដោយរ៉ាដាដែលចាប់គ្រាប់រ៉ុក្កែត ហើយបន្ទាប់មកប្រើប្រព័ន្ធបញ្ជា (Command and Control Center) ដែលគណនាយ៉ាងរហ័សថាតើគ្រាប់ដែលចូលមកបង្កការគំរាមកំហែង ឬទំនងជាវាយប្រហារតំបន់ដែលគ្មានមនុស្សរស់នៅ។ ប្រសិនបើរ៉ុក្កែតបង្កការគំរាមកំហែង នោះ Irone Domes បាញ់មីស៊ីលពីលើដី ដើម្បីបំផ្លាញនៅលើអាកាស។

 

ក្បាលគ្រាប់ត្រូវបានគេជឿថា ផ្ទុកសារធាតុផ្ទុះខ្ពស់ ១១គីឡូក្រាម។ ចំងាយរបស់វាគឺពី 4 គីឡូម៉ែត្រទៅ 70 គីឡូម៉ែត្រ ។ កាំជ្រួចនីមួយៗមានតម្លៃប្រហែល $40,000 ដូច្នេះការស្ទាក់ចាប់គ្រាប់រ៉ុក្កែតដែលហោះចូលមករាប់ពាន់គ្រាប់នឹងបង្កើនការចំណាយកាន់តែច្រើន។


ប្រភព ៈ CNN