មនុស្សជាង ៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធ ការជូញដូរផ្លូវភេទ និងផលិតរឿងកូនជ្រូក តាមរយៈបណ្ដាញសង្គមតេឡេក្រាម

 


ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនបរទេសជាច្រើននាក់ បញ្ជូនទៅនាយកដ្ឋានដើម្បីធ្វើការសាកសួរ ក្រោយពីមាននារីរងគ្រោះពីររនាក់ ដាក់ពាក្យបណ្ដឹងពីការបែកធ្លាយវីដេអូអាសអាភាស តាមបណ្ដាញសង្គមតេលេក្រាម។

ហេតុការណ៍ខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចំណុចអគារមួយកន្លែងលើផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។


បើយោងតាមប្រភពពីបុរសជាសន្តិសុខម្នាក់ ដែលបានឃើញហេតុការខាងលើ បានបង្ហើបឱ្យដឹងថា នៅមុនកើតហេតុរូបគាត់បានឃើញ កម្លាំងនាយកដ្ឋាននគបាលព្រហ្មទណ្ឌបានចុះមកឆែកឆេ និងឡោមព័ទ្ធនៅទីតាំងអគារកើតហេតុខាងលើ ក្រោយមកក៏មានការឃាត់ជនបរទេសជាច្រើននាក់ផងដែរ ។


គួរបញ្ជាក់ផងដែរថា ការចុះឃាត់ខ្លួនជនបរទេសខាងលើនេះ ដោយយោងតាមពាក្យបណ្តឹងស្រ្តីរងគ្រោះពីរនាក់ដោយបានស្មាក់ចិត្តថតនៅរឿងអាសអាភាសជាមួយ និងជនបរទេសនៅលើអាគារកើតហេតុខាងលើ ក្រោយមកក៏ឃើញមានការបែកធ្លាយនៅវីដេអូរឿងអាសអាភាស របស់ខ្លួនដែលថតជាមួយ និងជនបរទេសនៅលើបណ្តោញសង្គមតេឡេក្រាម ហើយមានការចែកចាយជាច្រើនផងដែរ។ ទើបនារីរងគ្រោះទាំង២នាក់នោះបាននាំគ្នាទៅដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានព្រហ្មទណ្ឌដើម្បីឲ្យជួយទៅលើរូបនាង។

ក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះទាំងពីររួច កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានចុះមកឆែកឆេអគារខាងលើ ព្រមទាំងឃាត់ខ្លួនបុរសជនបរទេសបានជាច្រើននាក់ រួមមានសម្ភារះផលិតរឿងមួយចំនួនទៀត នាំយកទៅនាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីសួរនាំ និងចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕