ចំណាប់ខ្មាំងដែលត្រូដោះលែងដោយក្រុមហាម៉ាស និយាយថា ការរស់ក្នុងរូងក្រោមដីដែលជីកដោយក្រុមហាម៉ាសដប្រៀបដូចនៅក្នុងឋាននរក​​ !

 ប្រែសម្រួលដោយ : សូ សាមីត


ចៅប្រុសរបស់លោកយាយ Yocheved Lifshitz បានប្រាប់សារព័ត៍មានរ៉យទ័រថា ជាជីដូនរបស់គាត់ដែលត្រូវបានដោះលែងដោយពួកភេរវករហាម៉ាសកាលពីថ្ងៃចន្ទ គឺជាសកម្មជនរក្សាសន្តិភាពជាមួយប្តីរបស់គាត់បានជួយប្រជាជនប៉ាឡេស្ទីនដែលមានជំងឺនៅហ្គាហ្សាឱ្យចូលមកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសអ៊ីស្រាអែលអស់រយៈពេលជាច្រើនឆ្នាំ។

 ពួកហាម៉ាសបាននិយាយថា ពួកគេបានដោះលែងលោកយាយ Lifshitz អាយុ ៨៥ឆ្នាំ និងស្ត្រីទី ២ ឈ្មោះ Nurit Cooper អាយុ ៧៩ ឆ្នាំ ដោយហេតុផលសុខភាព បន្ទាប់ពីបានចាប់ពួកគេ និងមនុស្សជាង ២០០ នាក់ផ្សេងទៀតធ្វើជាចំណាប់ខ្មាំងក្នុងអំឡុងពេលការាបាញ់ប្រហារសម្លាប់រង្គាលថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាស ដែលក្រុមហាម៉ាសបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រមាណ ១៤០០ នាក់។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយកាលពីយប់ថ្ងៃច័ន្ទថា លោកយាយ Lifshitz និងប្តីអាយុ៨៣ ឆ្នាំរបស់គាត់ គឺលោកតា Oded ត្រូវបានចាប់ពង្រត់ពីផ្ទះរបស់ពួកគេនៅឯតំបន់ Nir Oz kibbutz ជិតព្រំដែនជាមួយ ហ្គាហ្សា ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។ លោកតា​ Oded​ មិនត្រូវបានក្រុមហាម៉ាសដោះលែងទេ ។

គូសបញ្ជាក់ផងដែរថា ក្រោយពីបានរួចខ្លួនពីក្រុមហាម៉ាស លោកយាយ​ Yocheved Lifshitz​ បានប្រាប់អ្នកសារព័ត៍មានថា ក្រុមហាម៉ាស បានវាយគាត់និងដំបងឈើ នៅពេលពួកគេចាប់រូបគាត់និងប្តីរបស់គាត់ ។​ គាត់បានបន្ថែមថា ក្រុមហាម៉ាស​​​ ក៏មានគ្រូពេទ្យម្នាក់ចាំព្យាបាលគាត់ផងដែរ ។​ លោកយាយ​ Yocheved Lifshitz​ បានបន្តថា ក្រុមហាម៉ាស បានធ្វើផ្លូវក្រោមដីខ្វាត់ខ្វែងដូចជាសំណាញ់ពីងពាង ហើយការនៅទីនោះប្រៀបដូចជាឋាននរកអញ្ចឹង ។ 



ប្រភព : Jerusalem Post