ដោយ : សូ សាមីត
លោក ម៉ោញ សារ៉ាត់ ចែករំលែកជាមួយសារព័ត៌មាន Daily Mail នៅថ្ងៃទី ៧ សីហា បានរៀបរាប់ថា Maddox គឺជាក្មេងពូកែ និងញញឹមជាញឹកញាប់ជាងក្មេងដ៏ទៃនៅទីនោះ ហេតុនេះហើយ ទើបកុមាររូបនេះបានឆក់យកបេះដូងលោកស្រី Angelina នៅ ពេល ដែល អ្នក ទាំង ពីរ បាន ជួប គ្នា ជា លើក ដំបូង។
លោក
ម៉ោញ សារ៉ាត់ បានបន្តថា ពេល លោកស្រី Angelina Jolie ទៅ
លេងមណ្ឌលក្មេងកំព្រា ហើយ ឃើញ Maddox ក្មេង ប្រុស នោះ ញញឹម
ដាក់ នាង ហើយ ក្រោក ឈរ ឡើង រូបគេមិនបានយំ ដូច កូនក្មេង ដទៃ ទៀតទេ។ បន្ទាប់ មក
ស្នាម ញញឹម របស់ ម៉ាដុក បានឆក់យកបេះដូងលោកស្រី អេនជេលីណា តែម្តង ។
ប៉ុន្តែការធ្វើដំណើរសម្រាប់ លោកស្រី
Angelina
Jolie ដើម្បីទទួលយក Maddox គឺមិនងាយស្រួលនោះទេ។ លោក ម៉ោញសារ៉ាត់ បានបង្ហើបពីរឿងនៅពីក្រោយការសុំកូនចិញ្ចឹម Maddox ថា “នៅពេលនោះ បញ្ហាការជួញដូរកុមារឆ្លងដែន គឺអាក្រក់ណាស់នៅកម្ពុជា
មានបញ្ហាផ្លូវច្បាប់ជាច្រើនដែលត្រូវដោះស្រាយ ហើយលោកស្រីមិនចង់ធ្វើខុស។
ក្នុងនាមខ្ញុំជាមិត្តភ័ក្តិ
និងសហការី ខ្ញុំបានចុះឈ្មោះយក Maddox ជាកូនចិញ្ចឹមរបស់ខ្ញុំ
បន្ទាប់មកខ្ញុំបានចុះហត្ថលេខាលើឯកសារផ្លូវច្បាប់សម្រាប់លោកស្រី Angelina ដើម្បីទទួល Maddox ពីខ្ញុំ។ លោក ម៉ោញ សារ៉ាត់សុខចិត្តក្លាយជាឪពុកចិញ្ចឹម Maddox ដើម្បីឱ្យលោកស្រី Angelina អាចនាំកូនទៅអាមេរិកដោយស្របច្បាប់ ។
ទំនាក់ទំនង